ឯកឧត្តម ជូ ហេង បានដឹកនាំក្រុមការងារចុះសម្របសម្រួលយកកុមារបួននាក់ពីអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា មកជួបម្តាយ

ឯកឧត្តម ជូ ហេង បានដឹកនាំក្រុមការងារចុះសម្របសម្រួលយកកុមារបួននាក់ពីអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា មកជួបម្តាយ ឯកឧត្តម ជូ ហេង បានដឹកនាំក្រុមការងារចុះសម្របសម្រួលយកកុមារបួននាក់ពីអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា មកជួបម្តាយ
នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ តបតាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន គណ:កម្មា ធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ ឯកឧត្តម ជូ ហេង សមាជិក និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស តំណាងលោកជំទាវ ឆាំ ម៉ារី សមាជិក និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស បានដឹកនាំក្រុមការងារចុះសម្របសម្រួលយកកុមារបួននាក់ពីអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា មកជួបម្តាយ និងស្នាក់នៅជាមួយម្តាយដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ (ម២) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីឲ្យកូន និងម្តាយបានជួបជុំ ទទួលបាននូវភាពកក់ក្ដៅ រយៈពេល៥ថ្ងៃ។
សូមជម្រាបផងដែរថា នេះជាលើកទី៨ហើយដែលក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះ សិទ្ធិ និងសុខទុក្ខជនជាប់ឃុំ ជាពិសេសស្ត្រី និងកូនតាមម្តាយ។

អត្ថបទទាក់ទង