លោកជំទាវ ឆាំ ម៉ារី បានដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះធ្វើការអប់រំផ្សព្វផ្សាយអំពី​”សិទ្ធិមនុស្ស និងច្បាប់”

លោកជំទាវ ឆាំ ម៉ារី  បានដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះធ្វើការអប់រំផ្សព្វផ្សាយអំពី​”សិទ្ធិមនុស្ស និងច្បាប់” លោកជំទាវ ឆាំ ម៉ារី បានដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះធ្វើការអប់រំផ្សព្វផ្សាយអំពី​”សិទ្ធិមនុស្ស និងច្បាប់”

នៅព្រឹកថ្ងៃពុធ ៨រោច ខែកត្តិក​ ឆ្នាំខាល​ ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ តបតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកជំទាវ ឆាំ ម៉ារី សមាជិក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស៉ើបអង្កេត និងអប់រំសិទ្ធិមនុស្ស បានដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះធ្វើការអប់រំផ្សព្វផ្សាយអំពី​”សិទ្ធិមនុស្ស និងច្បាប់” ដល់សិស្សនៅវិទ្យាល័យ ជា​ ស៊ីម ឈូកវ៉ា រាជធានីភ្នំពេញ។
ការចុះអប់រំផ្សព្វផ្សាយនេះ មានគោលបំណងពង្រឹងការយល់ដឹងដល់ប្អូនៗសិស្សានុសិស្សឲ្យយល់កាន់តែច្បាស់អំពីគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន សន្ធិសញ្ញា កតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់ជាតិ ដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលការសហការនិងស្វាគមន៍យ៉ាងល្អពីសំណាក់លោកនាយក គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលញ៉ាំងឲ្យការផ្សព្វផ្សាយនេះទទួលបានជោគជ័យ។

អត្ថបទទាក់ទង