លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារចុះសម្របសម្រួលជាមួយអង្គការការអភិវឌ្ឍន៍កុមារកម្ពុជានិងមណ្ឌលអប់រំកែប្រែទី២(ម២)
នៅថ្ងៃចន្ទ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ លោកជំទាវ ឆាំ ម៉ារី អនុប្រធាន និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស បានដឹកនាំក្រុមការងារចុះសម្របសម្រួលជាមួយអង្គការការអភិវឌ្ឍន៍កុមារកម្ពុជានិងមណ្ឌលអប់រំកែប្រែទី២(ម២) ដើម្បីជូនកុមារ ៤នាក់ មកជួបម្តាយដែលកំពុងស្នាក់នៅក្នុងមណ្ឌលអប់រំកែប្រែទី២។ ជាមួយគ្នា នេះផងដែរ ក្រុមការងារក៏បាននាំយកថ្នាំពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ជូនដល់អង្គការការអភិវឌ្ឍន៍កុមារកម្ពុជា និងមណ្ឌលអប់រំកែប្រែទី២។
តាមរយ:ទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកស្រីប្រធានអង្គការ និងលោកស្រីប្រធានមណ្ឌលអប់រំកែប្រែទី២ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រមទាំងក្រុមការងាររបស់ គ.ស.ម.ក ជួបតែសេចក្តីសុខ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចទាំងអស់៕