លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅពន្ធនាគារ
នៅថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ឆាំ ម៉ារី អនុប្រធាន គ.ស.ម.ក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅពន្ធនាគារខេត្តកំពង់ឆ្នាំង និងពន្ធនាគាររាជធានីភ្នំពេញ។
ក្នុងនោះផងដែរ ក្រុមការងារក៏បាននាំយកឱសថមួយចំនួនដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជូនប្រធានពន្ធនាគារ ដើម្បីប្រើប្រាស់ក្នុងពន្ធនាគារ៕















