ឯកឧត្តម​ ឃាំង​ ឆាយ ដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”នៅវិទ្យាល័យហ៊ុនសែន ស្ទឹងត្រែង

ឯកឧត្តម​ ឃាំង​ ឆាយ ដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”នៅវិទ្យាល័យហ៊ុនសែន ស្ទឹងត្រែង ឯកឧត្តម​ ឃាំង​ ឆាយ ដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”នៅវិទ្យាល័យហ៊ុនសែន ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំងឯកឧត្តម​ ឃាំង​ ឆាយ សមាជិក.គ.ស.ម.ក ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់សិស្សានុសិស្ស ចំនួន​១០៤នាក់ នៅវិទ្យាល័យហ៊ុនសែន ស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដែលត្រូវនឹងថ្ងៃទី២៤ ខែ​មករា ឆ្នាំ២០២៥។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកនាយកសាលា នាយិការង គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

អត្ថបទទាក់ទង