ឯកឧត្ដម ជូ ហេង ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅមណ្ឌលអប់រំកែប្រែទី២ (ម២)
រសៀលនៅថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ជូ ហេង សមាជិក និងជាអគ្គនាយករង តំណាងលោកជំទាវ ឆាំ ម៉ារី សមាជិក គ.ស.ម.ក. និងជាអគ្គនាយិកា នៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស បានចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅមណ្ឌលអប់រំកែប្រែទី២ (ម២) ហើយក្រុមការងារបានចាក់សោរពិនិត្យមើកប្រអប់បណ្តឹងផងដែរ។
ក្នុងឱកាសនេះក្រុមការងារក៏បាននាំយកឱសថចំនួន៨មុខ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន គ.ស.ម.ក. សម្រាប់ប្រើប្រាស់ក្នុងមណ្ឌលផងដែរ៕








