សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ចំការដូង ខេត្តកែប ចូលរួមវគ្គអប់រំផ្សព្វផ្សាយ ស្តីពី «សិទ្ធិមនុស្ស និងច្បាប់»

សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ចំការដូង ខេត្តកែប ចូលរួមវគ្គអប់រំផ្សព្វផ្សាយ ស្តីពី «សិទ្ធិមនុស្ស និងច្បាប់» សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ចំការដូង ខេត្តកែប ចូលរួមវគ្គអប់រំផ្សព្វផ្សាយ ស្តីពី «សិទ្ធិមនុស្ស និងច្បាប់»
ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំងឯកឧត្តម ឃាំង ឆាយ សមាជិក គ.ស.ម.ក ដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់សិស្សានុសិស្ស ចំនួន៨១នាក់ នៅសាលប្រជុំនៃវិទ្យាល័យ ហ៊ុន សែន ចំការដូង ខេត្តកែប នៅព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដែលត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកនាយកសាលា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

អត្ថបទទាក់ទង