ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមតាមដានសវនា ព្រមទាំងចូលរួមសវនាការ និងការពារក្តីអនីតិជន

ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមតាមដានសវនា ព្រមទាំងចូលរួមសវនាការ និងការពារក្តីអនីតិជន ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមតាមដានសវនា ព្រមទាំងចូលរួមសវនាការ និងការពារក្តីអនីតិជន
នៅរសៀលថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ប៊ុត ផល្លា សមាជិកគ.ស.ម.ក. និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត រួមដំណើរដោយ លោក អ៊ឹម ម៉ានិត សមាជិកនិងជាអនុប្រធាននាយកដ្ឋានស៊ើបអង្កេត លោក រស់ សាវី អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងលោកមេធាវី ឡុង សិទ្ធិ ឱ្យចូលរួមតាមដានសវនា ព្រមទាំងចូលរួមសវនាការ និងការពារក្តីអនីតិជនហៅកាត់ឈ្មោះ ហ ហ ហៅ ក ភេទប្រុស ពីបទឃាតកម្មលើសំណុំរឿងព្រហ្មទណ្ឌលេខ៤៤ ចុះថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២ របស់សាលាឧទ្ធណ៍ត្បូងឃ្មុំ។
ក្នុង សំណុំរឿងនេះ គណៈកម្មាធិការ សិទ្ធិ មនុស្ស កម្ពុជា បានស្នើសុំមេធាវីចំនួនពីររូបគឺ ឯកឧត្តម សុភារិន វាស្នា និងលោកមេធាវី ឡុង សិទ្ធិ ជាមេធាវីការពារ ក្ដីជូនអនីតិជនហៅកាត់ឈ្មោះ ហ ហ ហៅ ក ភេទប្រុស ជាប់ចោទពីបទឃាតកម្ម។

អត្ថបទទាក់ទង