ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា និងឯកឧត្តម វ៉ាន ដាណា សមាជិក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការរួមកម្ពុជា–សហភាពអឺរ៉ុប លើកទី១៣
ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា និងឯកឧត្តម វ៉ាន ដាណា សមាជិក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការរួមកម្ពុជា–សហភាពអឺរ៉ុប លើកទី១៣
តាមការចាត់តាំងរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា និងឯកឧត្តម វ៉ាន ដាណា សមាជិក គ.ស.ម.ក. បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការរួមកម្ពុជា–សហភាពអឺរ៉ុប លើកទី១៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានគោលបំណងផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មានលើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម ការវិនិយោគ អភិបាលកិច្ច និងសិទ្ធិមនុស្ស ព្រមទាំងពិភាក្សាអំពីវឌ្ឍនភាព ការប្រឈម និងទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប។
ក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូកម្ពុជាបានលើកឡើងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ក៏ដូចជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដោយផ្អែកលើគោលការណ៍ការគោរពគ្នាទៅវិញទៅមក ការយោគយល់ និងភាពជាដៃគូ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា ដែលបានរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងទំនាក់ទំនង និងភាពជាដៃគូយូរអង្វែងរវាងកម្ពុជា និងសហភាពអឺរ៉ុប៕







