ក្រុមការងារនាយកដ្ឋានបណ្តឹងចុះស្រាវជ្រាវករណីវិវាទដីធ្លីរបស់ពលរដ្ឋនៅស្រុកកំពង់សីលា

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ក្រុមការងារគ.ស.ម.ក.ចុះទៅស៊ើបអង្កេតករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ ភូមិចាំស្រី ភូមិថ្មី ភូមិវាល និងក្រាំងអាត ឃុំកំពង់សីលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។
ក្រុមការងារគ.ស.ម.ក. ដឹកនាំដោយ ឯកឧត្តម ញ៉ែម ប៊ុនធឿន សមាជិកគ.ស.ម.ក. និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋាន​រដ្ឋបាល និងបណ្ដឹង រួមដំណើរដោយ ឯកឧត្តម នាង សុរីដា សមាជិកគ.ស.ម.ក. និងជាប្រធាននាយកដ្ឋានបណ្តឹង លោក ជឹម ធឿនអនុប្រធាននាយកដ្ឋានបណ្ដឹង និង លោក យឿង ណាន់ អនុប្រធាននាយកដ្ឋានបណ្ដឹង បានចុះទៅដល់មូលដ្ឋានភូមិចាំស្រី ភូមិថ្មី ភូមិវាល និងក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដើម្បីសាកសួរភាគីវិវាទ សាក្សី និងប្រមូលយកព័ត៌មានឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងវិវាទដីធ្លីរបស់ប្រជាពលរដ្ឋនេះ។
នៅរសៀលថ្ងៃដដែលនេះដែរ ក្រុមការងារបានបន្តចុះជួបលោកអភិបាលរងស្រុកកំពង់សីលា និងលោកប្រធានការិយាល័យរៀបចំដែនដី នរគរូបនីយកម្ម សំណង់និងភូមិបាលស្រុកកំពង់សីលា ដែលទទួលភារកិច្ចដោះស្រាយបញ្ហានេះដើម្បីសុំការបំភ្លឺចំពោះករណីវិវាទឱ្យបានសព្វជ្រុងជ្រោយ។

 

អត្ថបទទាក់ទង