ឯកឧត្តម វ៉ាន ដាណា សមាជិក គ.ស.ម.ក. ចូលរួមជាគណៈកម្មការក្នុងវេទិកាប្រកួតជជែកដេញដោល នៃកម្មវិធីអបអរសាទរខែមោទកភាព២០២៦

ឯកឧត្តម វ៉ាន ដាណា សមាជិក គ.ស.ម.ក. ចូលរួមជាគណៈកម្មការក្នុងវេទិកាប្រកួតជជែកដេញដោល នៃកម្មវិធីអបអរសាទរខែមោទកភាព២០២៦ ឯកឧត្តម វ៉ាន ដាណា សមាជិក គ.ស.ម.ក. ចូលរួមជាគណៈកម្មការក្នុងវេទិកាប្រកួតជជែកដេញដោល នៃកម្មវិធីអបអរសាទរខែមោទកភាព២០២៦
ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចាត់តាំង ឯកឧត្តម វ៉ាន ដាណា សមាជិក គ.ស.ម.ក. ជាតំណាងចូលរួមបើកកម្មវិធី និងធ្វើជាគណៈកម្មការក្នុងវេទិកាប្រកួតជជែកដេញដោល នៃកម្មវិធីអបអរសាទរខែមោទកភាព២០២៦ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅអាគារ GIA កោះពេជ្រ តបតាមការអញ្ជើញរបស់ អង្គការក្លែនអន្តរជាតិកម្ពុជា (Plan International) រួមជាមួយអង្គការ និងបណ្តាញដៃគូ ដែលធ្វើការងារលើ សិទ្ធិមនុស្ស សិទ្ធិកុមារ សមភាពយេនឌ័រ និងបរិយាបន្ន។
កម្មវិធីអបអរសាទរខែមោទកភាព ២០២៦ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងសមភាពយេនឌ័ររបស់បុគ្គលមាន អត្តសញ្ញាណយេនឌ័រចម្រុះ និងអ្នកស្រលាញ់ភេទដូចគ្នា ព្រមទាំងជំរុញការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បី បង្កើនបរិយាកាសសុវត្ថិភាព ការគោរព និងគ្មានការរើសអើងក្នុងសង្គម។ កម្មវិធីនឹងរួមមាន សកម្មភាព សំខាន់ៗដូចជា ការតាំងពិព័រណ៍ ការផ្សព្វផ្សាយ ការពិភាក្សា និងវេទិកាជជែកដេញដោលអំពី ការលុបបំបាត់អំពើរើសអើង និងវេទិកាសារធារណៈលើកកម្ពស់សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរបុគ្គលមានអត្តសញ្ញាណយេនឌ័រចម្រុះ និងអ្នកស្រលាញ់ភេទដូចគ្នាដែលចូលរួមដោយ បណ្តាញអង្គការសង្គមស៊ីវិល សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា យុវជន និងភាគីពាក់ព័ន្ធរួមទាំងវិស័យឯកជន។
ខែមោទកភាព (Pride Month: June 1-30) គឺជាពេលវេលាមួយសម្រាប់រំលឹកពីប្រវត្តិសាស្ត្រ ការតស៊ូ និងការលើកកម្ពស់សេចក្តីថ្លៃថ្នូរ សមភាព និងការមិនរើសអើងចំពោះមនុស្សគ្រប់រូប។ សង្គមដែលរឹងមាំ គឺជាសង្គមដែលគោរពភាពខុសគ្នា ទទួលស្គាល់សិទ្ធិ និងតម្លៃមនុស្សដោយស្មើភាព និងរស់នៅជាមួយគ្នាដោយការយោគយល់ និងការគោរពគ្នាទៅវិញទៅមក៕

អត្ថបទទាក់ទង