លោកជំទាវ ឆាំ ម៉ារី សមាជិកគ.ស.ម.ក. និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស បានដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានចុះធ្វើការអប់រំផ្សព្វផ្សាយអំពី “សិទ្ធិមនុស្ស និងច្បាប់”
នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ តបតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកជំទាវ ឆាំ ម៉ារី សមាជិកគ.ស.ម.ក. និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស បានដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានចុះធ្វើការអប់រំផ្សព្វផ្សាយអំពី “សិទ្ធិមនុស្ស និងច្បាប់” ដល់សិស្សនៅវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី ផ្សារដើមថ្កូវ រាជធានីភ្នំពេញ។
ការចុះអប់រំផ្សព្វផ្សាយនេះ មានគោលបំណងពង្រឹងការយល់ដឹងដល់ប្អូនៗសិស្សានុសិស្សឱ្យយល់កាន់តែច្បាស់អំពីគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន សន្ធិសញ្ញា កតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់ជាតិ ដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស។
ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលការសហការនិងស្វាគមន៍ពីសំណាក់លោកនាយក គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យ។