ឯកឧត្តម ស្រ៊ាង ចិន្តា និង ឯកឧត្តម ជិន អង្គារិទ្ធិ បានចូលរួមក្នុង “កិច្ចពិគ្រោះយោបល់ថ្នាក់តំបន់របស់អាយឆា ស្តីពីធុរកិច្ចនិងសិទ្ធិមនុស្ស បរិស្ថាន និងបម្រែបម្រួលអាកាសធាតុក្នុងតំបន់អាស៊ាន”

ឯកឧត្តម ស្រ៊ាង ចិន្តា និង ឯកឧត្តម ជិន អង្គារិទ្ធិ បានចូលរួមក្នុង “កិច្ចពិគ្រោះយោបល់ថ្នាក់តំបន់របស់អាយឆា ស្តីពីធុរកិច្ចនិងសិទ្ធិមនុស្ស បរិស្ថាន និងបម្រែបម្រួលអាកាសធាតុក្នុងតំបន់អាស៊ាន” ឯកឧត្តម ស្រ៊ាង ចិន្តា និង ឯកឧត្តម ជិន អង្គារិទ្ធិ បានចូលរួមក្នុង “កិច្ចពិគ្រោះយោបល់ថ្នាក់តំបន់របស់អាយឆា ស្តីពីធុរកិច្ចនិងសិទ្ធិមនុស្ស បរិស្ថាន និងបម្រែបម្រួលអាកាសធាតុក្នុងតំបន់អាស៊ាន”

នៅថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស្រ៊ាង ចិន្តា សមាជិក និងជាប្រធាននាយកដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងអង្គការសហប្រជាតិ រួមជាមួយ ឯកឧត្តម ជិន អង្គារិទ្ធិ សមាជិកនិងជាប្រធាននាយកដ្ឋានសិទ្ធិមនុស្សតំបន់និងអាស៊ាន ត្រូវបានចាត់ឱ្យចូលរួមក្នុង “កិច្ចពិគ្រោះយោបល់ថ្នាក់តំបន់របស់អាយឆា ស្តីពីធុរកិច្ចនិងសិទ្ធិមនុស្ស បរិស្ថាន និងបម្រែបម្រួលអាកាសធាតុក្នុងតំបន់អាស៊ាន” ដែលសហការរៀបចំឡើងដោយអាយឆា-ម៉ាឡេស៊ី និងវេទិកាអាស៊ីប៉ាស៊ីហ្វិក ក្រោមការឧបត្ថម្ភគាំទ្រដោយឧបករណ៍លើកកម្ពស់កិច្ចសន្ទនាថ្នាក់តំបន់អឺរ៉ុប-អាស៊ាន (E-READI) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

កិច្ចសន្ទនានេះធ្វើឡើងក្នុងគោលបំណង (១) លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិបរិស្ថាន និងបម្រែបម្រួឡអាកាសធាតុក្នុងចំណោមប្រទេសសមាជិកអាស៊ាន (AMS) (២) បង្កើតបណ្តាញគាំទ្រ និងចែករំលែកបណ្តាញរវាងធុរកិច្ច រដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ (៣) បញ្ជាក់ឱ្យបានច្បាស់លាស់នូវខ្លឹមសារទូលំទូលាយនៃសេចក្តីណែនាំដែលបានស្នើឡើងរបស់សហភាពអឺរ៉ុបស្តីពីសិទ្ធិមនុស្សនិងបរិស្ថាន ដោយមានការប្រុងប្រយ័ត្ន និងរបៀបដែលវាអាចបង្កើតការអនុវត្តរីកចម្រើននៅក្នុងអាស៊ាន និង (៤) ផ្តល់កន្លែងពិគ្រោះយោបល់សម្រាប់ក្របខណ្ឌតំបន់ស្តីពីសិទ្ធិបរិស្ថានក្នុងអាស៊ានក្នុងចំណោម AICHR, ASBs, NHRIs ក៏ដូចជាភាគីពាក់ព័ន្ធដទៃទៀត។

កិច្ចពិគ្រោះយោបល់នេះក៏មានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានប្រចាំអាយឆា តំណាងស្ថាប័នតាមវិស័យអាស៊ានរួមមាន គណៈកម្មការអាស៊ានស្តីពីការលើកកម្ពស់និងការការពារសិទ្ធិស្រ្តីនិងកុមារ (ACWC) សហគមន៍សន្តិសុខនយោបាយអាស៊ាន (APSC) សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និង សហគមន៍សង្គមនិងវប្បធម៌អាស៊ាន (ASCC) រួមជាមួយ លេខាធិការដ្ឋានអាស៊ាន (ASEC) វេទិកាអាស៊ីប៉ាស៊ីហ្វិក (APF) ស្ថាប័នសិទ្ធិមនុស្សជាតិ (NHRIs) អ្នកជំនាញអង្គការសហប្រជាជាតិ គ្រឹះស្ថានសិក្សា និងស្ថាប័នជំនាញពាក់ព័ន្ធមួយចំនួនផងដែរ៕

អត្ថបទទាក់ទង