សេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពិសេសលើកទី១ របស់អាយឆា ពី ថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម កែវ រ៉េមី តំណាងកម្ពុជាប្រចាំអាយឆា និងមានការចូលរួមពី តំណាង/តំណាងរងប្រចាំអាយឆានៃប្រទេសអាស៊ានទាំងអស់ ព្រមទាំងលេខាធិកាដ្ឋានអាស៊ាន។

អត្ថបទទាក់ទង