លោកជំទាវ ឡុង សូនីតា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារលេខាធិការដ្ឋានអាយឆា-កម្ពុជា
នៅព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ឡុង សូនីតា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំអាយឆា (AICHR) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារលេខាធិការដ្ឋានអាយឆា-កម្ពុជា ដើម្បីត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំ AICHR លើកទី ៣៩ នៅរដ្ឋធានីហ្សាកាតា នៅខែឧសភា ឆ្នាំ២០២៤ និងការត្រៀមសម្រាប់ការរៀបចំសិក្ខាសាលាដោយអាយឆា-កម្ពុជា នាខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ស្ដីពីកិច្ចសន្ទនាថ្នាក់តំបន់៖ ការចែករំលែកឧត្តមានុវត្តន៍ ស្ដីពី សិទ្ធិមនុស្សក្នុងតំបន់អាស៊ាន អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩៕