លោកជំទាវ ឡុង សូនីតា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រៀមសម្រាប់ការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ (អាយឆា – AICHR) លើកទី៣៨
នៅព្រឹក ថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ឡុង សូនីតា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រៀមសម្រាប់ការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា – AICHR) លើកទី៣៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០-២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ កិច្ចប្រជុំនេះ ផ្តោតលើការចែករំលែកចំណេះដឹង បទពិសោធន៍ និងការផ្តល់ធាតុចូលជូនគណៈប្រតិភូកម្ពុជា ដែលនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំរបស់អាយឆាលើកទី៣៨នេះ។