ឯកឧត្តម កែវ រ៉េមី បានអនុញ្ញាតឲ្យលោកស្រី Cynthia Veliko ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
នៅរសៀលថ្ងៃអង្គារ ៧រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានអាយឆាឆ្នាំ២០២២ បានអនុញ្ញាត លោកស្រី Cynthia Veliko តំណាងប្រចាំតំបន់អាស៊ីអគ្នេយ៍ នៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ និងក្រុមការងារ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះធ្វើឡើងនៅសណ្ឋាគារអេមព្រីស អង្គរ ខេត្តសៀមរាប ដោយភាគីទាំងពីរបានពិភាក្សាស្ដីពីការត្រៀមលក្ខណៈក្នុងកិច្ចជំនួបរវាងអាយឆា និងអង្គការសហប្រជាជាតិ ក្នុងឱកាសនៃកិច្ចប្រជុំពិសេសលើកទី២ឆ្នាំ២០២២របស់អាយឆា។
កិច្ចជំនួបរវាងអាយឆា និងអង្គការសហប្រជាជាតិ បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៨ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាយឆា និងអង្គការសហប្រជាជាតិ សំដៅធ្វើការការពារនិងលើកកម្ពស់សិទ្ធិមនុស្សក្នុងតំបន់អាស៊ាន។