កិច្ចជំនួបរវាងអគ្គលេខាធិការអាស៊ាន និងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR-អាយឆា)

លោកជំទាវ ឡុង សូនីតា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងរងកម្ពុជាប្រចាំអាយឆា បានចូលរួមក្នុងជំនួបរវាង ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕