លោកជំទាវ អ៊ុច និពន្ធ បាន​សម្ដែង​នូវ​ការ​អបអរសាទចំពោះ អាយឆា-ឥណ្ឌូណេស៊ី ក្នុងតួនាទីជាប្រធានអាយឆាឆ្នាំ​២០២៣

លោកជំទាវ អ៊ុច និពន្ធ បាន​សម្ដែង​នូវ​ការ​អបអរសាទចំពោះ អាយឆា-ឥណ្ឌូណេស៊ី ក្នុងតួនាទីជាប្រធានអាយឆាឆ្នាំ​២០២៣ លោកជំទាវ អ៊ុច និពន្ធ បាន​សម្ដែង​នូវ​ការ​អបអរសាទចំពោះ អាយឆា-ឥណ្ឌូណេស៊ី ក្នុងតួនាទីជាប្រធានអាយឆាឆ្នាំ​២០២៣

តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ប្រធានគណៈ​កម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋា​ភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) លោកជំទាវ អ៊ុច និពន្ធ សមាជិកនិងជាអគ្គនាយិកា នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងបណ្ដឹង នៃ គ.ស.ម.ក. បានដឹកនាំគណៈប្រតិភូ អាយឆា-កម្ពុជា ចូលរួមកិច្ចប្រជុំអាយឆាលើកទី៣៦ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ដែល​ប្រព្រឹត្ត​ទៅ​នៅ​លេខាធិការដ្ឋាន​អាស៊ាន រដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។​
ក្នុងនាម ឯកឧត្តម កែវ រ៉េមី ​​តំណាង​អាយឆា-កម្ពុជា លោកជំទាវ អ៊ុច និពន្ធ បាន​សម្ដែង​នូវ​ការ​អបអរសាទចំពោះ អាយឆា-ឥណ្ឌូណេស៊ី ក្នុងតួនាទីជាប្រធានអាយឆាឆ្នាំ​២០២៣។ នៅ​ថ្ងៃទី​១នៃ​កិច្ចប្រជុំនេះ បានអនុម័ត​លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ ហើយបាន​ពិភាក្សា​លើកិច្ចការមួយចំនួន​ និង​កម្មវិធីសកម្មភាពអាទិភាព​របស់អាយឆាឆ្នាំ​២០២៣។ ​នៅ​ថ្ងៃនេះដែរក៏មាន​កិច្ចប្រជុំ​រវាង​ អាយឆា និង​គណៈប្រតិភូ​សហភាពអឺរ៉ុប ដែល​បាន​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​កន្លងមក និង​គម្រោង​នៃកិច្ចសហប្រតិបត្តិការ​បន្តរវាងអាយឆា និង​សហភាពអឺរ៉ុប។
នៅក្នុងកិច្ចប្រជុំលើកទី៣៦នេះ អាយឆា-កម្ពុជា នឹងធ្វើបច្ចុប្បន្នភាពអំពីការងារមួយចំនួនអំឡុងពេលកម្ពុជាធ្វើជាប្រធានអាយឆាឆ្នាំ២០២២ រួមទាំងគម្រោងដែលកម្ពុជាគ្រោងនឹងរៀបចំធ្វើក្នុងឆ្នាំ២០២៣ ក្នុងនោះរួមមាន៖ ១. កិច្ចសន្ទនាថ្នាក់តំបន់៖ការចែករំលែកការអនុវត្តល្អៗស្ដីពីការលើកកម្ពស់សិទ្ធិមនុស្សអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន និង ២. ការតស៊ូមតិ (ជជែកដេញដោល) ស្ដីពីសិទ្ធិមនុស្សអាស៊ាន៕

អត្ថបទទាក់ទង