ឯកឧត្តម កែវ រ៉េមីទទួលជួបពិភាក្សាការងារជាមួយក្រុមការងារ High Level Task Force of ASEAN (HLTF)

ឯកឧត្តម កែវ រ៉េមីទទួលជួបពិភាក្សាការងារជាមួយក្រុមការងារ High Level Task Force of ASEAN (HLTF) ឯកឧត្តម កែវ រ៉េមីទទួលជួបពិភាក្សាការងារជាមួយក្រុមការងារ High Level Task Force of ASEAN (HLTF)

នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខៃកក្កដា ឆ្នាំ ២០២២ ដែលជាថ្ងៃទី២នៃកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) ឯកឧត្តម កែវ រ៉េមី ប្រធានអាយឆា រួមនឹងតំណាងអាយឆានៃបណ្ដាប្រទេសអាស៊ានទាំងអស់ បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារ High Level Task Force of ASEAN (HLTF) តំណាងដោយ បណ្ឌិត Tang Siew Mun ប្រធានផ្នែកនយោបាយ និងសន្តិសុខ នៃលេខាធិការដ្ឋានអាស៊ាន ដើម្បីពិភាក្សាការងារពីការចូលរួមរបស់អាយឆាជាមួយ HLTF។ លោកបណ្ឌិត Tang Siew Mun បានជម្រាបជូនគណៈប្រតិភូអាយឆា អំពីអាណត្តិតួនាទីរបស់HLTF ការរៀបចំផែនការការងាររបស់HLTF និងតួនាទីសំខាន់របស់ HLTF ក្នុងការរៀបចំនូវទស្សនវិស័យរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។

អត្ថបទទាក់ទង