ឯកឧត្តមទេរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាសិទ្ធិនារី៨មីនា ខួបលើកទី ១១៤ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ឯកឧត្តមទេរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាសិទ្ធិនារី៨មីនា ខួបលើកទី ១១៤ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឯកឧត្តមទេរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាសិទ្ធិនារី៨មីនា ខួបលើកទី ១១៤ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
ស្រុកគាស់ក្រឡ៖ នារសៀលថ្ងៃអាទិត្យ ១១ កើតខែ ផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្នានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាសិទ្ធិនារី៨មីនា ខួបលើកទី ១១៤ ក្រោមប្រធានបទជាសកលស្តីពី «សិទ្ធិ សមាសភាព និងភាពអង់អាច ចំពោះស្រី និងក្មេងស្រីគ្រប់រូប»។ ពិធីនេះ មានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ មេធាវីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ មេឃុំ ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ គ្រូបង្រៀន ថ្នាក់ដឹកនាំភូមិ និងសិស្សានុសិស្សជាស្ត្រី។
ឯកឧត្តមបានលើកឡើងថា ទិវាសិទ្ធិនារីតែងតែប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីចលនាតស៊ូដ៏ស្វិតស្វាញកន្លងមក ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើពលករនារីនៅប្រទេសអាឡឺម៉ង់។ ប្រធានបទសម្រាប់ការប្រារព្ធខួប១១៤ ទិវាអន្តរជាតិនារីនៅឆ្នាំនេះ មានសារៈសំខាន់និងស្របតាមស្ថានភាពវិវត្តន៍របស់ពិភពលោកនិងកម្ពុជា ដោយផ្ដោតលើការទទួលបាននិងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីគ្រប់រូប។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយសម្តេ​ច​តេជោ អតីតនាយករដ្ឋមន្រ្តី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្រី្តមានសិទ្ធ និងសេរីភាពស្មើគ្នានឹងបុរស ហើយមិនមែនមានសិទ្ធតែក្នុងថ្ងៃនេះទេ។ មួយវិញទៀតថ្នាក់ដឹកនាំបុរសបើមិនមានការគាំទ្រពីស្រ្តីដែលជាភរិយាទេនោះបុរសក៏មិនអាចជោគជ័យក្នុងភារកិច្ចរបស់ខ្លួនបានឡើយ។
ជាចុងក្រោយឯកឧត្តម បានសម្តែងនូវការអគុណចំពោះលោកជំទាវ យូ ស្រីលាភដែលបានជួយឧបត្ថម្ភសំពត់ចរបាប់ម្នាក់ ០១ក្បិន ដល់លោកជំទាវ លោកស្រី នាងកញ្ញា ដែលបានចូលរួមចំនួន៤០០នាក់ក្នុងកម្មវិធីនេះព្រមទាំងបានពិសានំបញ្ចុក នំប៉័ង សម្ល ប្រហើរ និងសម្លរការី ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលផងដែរ៕

អត្ថបទទាក់ទង