ឯកឧត្តម កែវ រ៉េមី អញ្ជើញជាអធិបតីក្នុងពិធី ពិនិត្យព្យាបាលភ្នែក និងចែកវ៉ែនតាជូនប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡ ប្រមាណ ២០០០ នាក់

ឯកឧត្តម កែវ រ៉េមី អញ្ជើញជាអធិបតីក្នុងពិធី ពិនិត្យព្យាបាលភ្នែក និងចែកវ៉ែនតាជូនប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡ ប្រមាណ ២០០០ នាក់ ឯកឧត្តម កែវ រ៉េមី អញ្ជើញជាអធិបតីក្នុងពិធី ពិនិត្យព្យាបាលភ្នែក និងចែកវ៉ែនតាជូនប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡ ប្រមាណ ២០០០ នាក់
ប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប្រមាណ២០០០នាក់ទូទាំងស្រុកគាស់ក្រឡបានអញ្ជើញមកទទួលយកសេវាពិនិត្យ ព្យាបាលភ្នែក និងទទួលវ៉ែនតា ក្រោមអធិបតីភាពរបស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ និងមានការចូលមានការចូលរួមពីឯកឧត្តម ប៊ុន ហុន អនុប្រធានទី១ ក្រុមការងាររាជ​រដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ ពិធីពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ជូនដល់ប្រជាពលរដ្ឋ ចំនួន ២០០០នាក់ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបងនេះ ដោយឥតគិតថ្លៃ ជាអំណោយដ៏ថ្លៃថ្លា​របស់កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបាត់ដំបង កម្មវិធីនេះរៀបចំដឹកនាំដោយឧត្តម ជិត ប៉ុណ្ណារា ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅថ្ងៃសៅរ៍ ៧ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង