ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះមកសម្របសម្រួល និងផ្តល់មេធាវីស្ម័គ្រចិត្ត ដល់ជនរងគ្រោះនៅខេត្តតាកែវ

ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក) នៅថ្ងៃសុក្រ ១០រោច ខែ ផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៦ បានចាត់ លោកជំទាវ ឆាំ ម៉ារី អនុប្រធាន និងជាអគ្គនាយិកា ដឹកនាំក្រុមការងារនិងមេធាវីស្ម័គ្រចិត្តរបស់ គ.ស.ម.ក ចុះធ្វើការសម្របសម្រួល និងផ្តល់មេធាវីស្ម័គ្រចិត្តរបស់ គ.ស.ម.ក ក្នុងការការពារសិទ្ធិនៅតុលាការ ស្របតាមនីតិវិធីច្បាប់ជាធរមាន ដល់ជនរងគ្រោះជាអនីតិជន តាមរយៈការស្នើសុំពីឪពុកម្តាយជនរងគ្រោះ នៅភូមិក្រពើ ឃុំរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។

អត្ថបទទាក់ទង