ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បង្ហាញមនោសញ្ចេតនាគោព ស្រឡាញ់ និងដឹងគុណអស់ពីបេះដូងចំពោះវីរភាព ដ៏អង់អាចរបស់កងពលកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បង្ហាញមនោសញ្ចេតនាគោព ស្រឡាញ់ និងដឹងគុណអស់ពីបេះដូងចំពោះវីរភាព ដ៏អង់អាចរបស់កងពលកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បង្ហាញមនោសញ្ចេតនាគោព ស្រឡាញ់ និងដឹងគុណអស់ពីបេះដូងចំពោះវីរភាព ដ៏អង់អាចរបស់កងពលកម្ពុជា។
នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ក៏ដូចជាចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ ដល់បងប្អូនវីរកងទ័ព ក្រោមកិច្ចសម្របសម្រួលរបស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ។
ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសំណេះសំណាលជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ដោយបង្ហាញនូវមនោសញ្ចេតនាគោរព ស្រឡាញ់ និងដឹងគុណអស់ពីបេះដូង ចំពោះវីរភាព ដ៏អង់អាចរបស់កងពលកម្ពុជាយើងដែលបានឈរយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដី និងសន្តិសុខជូនប្រជាពលរដ្ឋ។ ដើម្បីសម្រាលការលំបាក និងលើកទឹកចិត្តដល់កងកម្លាំងប្រយុទ្ធ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមេធាវីស្ម័គ្រចិត្ត បាននាំយកថវិកា និងសម្ភារចាំបាច់ ជួយដល់កងពលតូចថ្មើរជើងលេខ ៤២ ផងដែរ។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់ថ្នាក់ដឹកនាំចំពោះកងកម្លាំង និងអាជ្ញាធរ ក្នុងការបន្តបំពេញតួនាទីដ៏សំខាន់សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានជូនពរឆ្នាំថ្មី សុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ជូនដល់បងប្អូនកងទ័ពយើងទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរ៕

អត្ថបទទាក់ទង