ឯកឧត្តម បាន ថេរ៉ូ អញ្ញើញដឹកនាំក្រុមការងារចុះធ្វើការអប់រំផ្សព្វផ្សាយអំពី “សិទ្ធិមនុស្ស និងច្បាប់”

ឯកឧត្តម បាន ថេរ៉ូ អញ្ញើញដឹកនាំក្រុមការងារចុះធ្វើការអប់រំផ្សព្វផ្សាយអំពី “សិទ្ធិមនុស្ស និងច្បាប់” ឯកឧត្តម បាន ថេរ៉ូ អញ្ញើញដឹកនាំក្រុមការងារចុះធ្វើការអប់រំផ្សព្វផ្សាយអំពី “សិទ្ធិមនុស្ស និងច្បាប់”
នៅព្រឹកថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំង ឯកឧត្តម បាន ថេរ៉ូ សមាជិក និងជាអគ្គនាយរងនៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស តំណាង លោកជំទាវ ឆាំ ម៉ារី អគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអប់រំសិទ្ធិមនុស្ស ដឹកនាំក្រុមការងារចុះធ្វើការអប់រំផ្សព្វផ្សាយអំពី “សិទ្ធិមនុស្ស និងច្បាប់” ក្នុងគោលបំណងពង្រឹងការយល់ដឹងរបស់ប្អូនៗជាសិស្សឲ្យយល់កាន់តែច្បាស់អំពីគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន សន្ធិសញ្ញា កតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់ជាតិដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សដល់សិស្សានុសិស្សនៅវិទ្យាល័យបច្ចេកទេស និងចំណេះទូទៅសម្តេចតេជោ កោះកុង ខេត្តកោះកុង។
ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលការសហការស្វាគមន៍យ៉ាងល្អពីសំណាក់លោកស្រីនាយិការង គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលញ៉ាំងឲ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យ។

អត្ថបទទាក់ទង