ឯកឧត្តម ប៊ុត ផល្លា នាំ​យកអង្ករ ទៅប្រគល់​ជូន​សមាគមស្នាម​ញញឹម​ថ្មី

ឯកឧត្តម ប៊ុត ផល្លា នាំ​យកអង្ករ ទៅប្រគល់​ជូន​សមាគមស្នាម​ញញឹម​ថ្មី ឯកឧត្តម ប៊ុត ផល្លា នាំ​យកអង្ករ ទៅប្រគល់​ជូន​សមាគមស្នាម​ញញឹម​ថ្មី

ដោយមានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២៣ វេលា ម៉ោង៣:៣៩នាទីរសៀល បានចាត់ ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក និង​ជា​ប្រធាន​នាយ​ក​ដ្ឋានស៊ើបអង្កត រួមដំណើរដោយ ឯកឧត្តម ប៊ុន ភាព សមាជិក គ.ស.ម.ក បាន​នាំ​យក​អង្ករ​ចំនួន ១៥០គីឡូក្រាម ទៅប្រគល់ជូន ដល់សមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម របស់កុមារ ដែល​ស្ថិត​នៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

គួររំលឹកផង​ដែរថា ការនាំយក​អង្ករទៅជូន​សមា​គមន៍​នេះ ជាការឆ្លើយតប​ទៅតាម​ការ​សន្យា​របស់​ឯកឧត្តម​ កែវ រ៉េមី កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តម ​បានអញ្ជើ​ញ​ទៅសំណេះសំណាល និងសួរសុខទុក្ខកុមារ នៅក្នុង​សមា​គមន៍នេះ។

អត្ថបទទាក់ទង