ឯកឧត្តម ឃាំង ឆាយ ដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់» នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប

ឯកឧត្តម ឃាំង ឆាយ ដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់» នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប ឯកឧត្តម ឃាំង ឆាយ ដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់» នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប
ក្រុម​ការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដឹកនាំដោយ ឯកឧត្តម ឃាំង ឆាយ សមាជិក គ.ស.ម.ក. បានចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់» ដល់សិស្សានុសិស្ស ចំនួន៨៧នាក់ នៅសាលប្រជុំនៃវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប នៅព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដែលត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
គណៈកម្មាធិកា​រសិទ្ធិមនុស្សកម្ពុជា តែង​តែ​ចុះអប់រំផ្សព្វផ្សាយជាប្រចាំជូនដល់សិស្សានុសិស្ស​ គរុសិស្ស​ និងសហគមន៍ប្រជាពលរដ្ឋនៅទូទាំងរាជធានី ខេត្ត​ ឱ្យមានយល់ដឹងទូលំទូលាយអំពីគោលការណ៍ជាមូលដ្ឋាននៃសិទ្ធិមនុស្ស​ យន្តការច្បាប់របស់កម្ពុជានិងច្បាប់អន្តរជាតិ​ លិខិតុបករណ៍សិទ្ធិមនុស្សដទៃទៀត​ ព្រមទាំងយន្តការការពារនិងលើកកម្ពស់សិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាល។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកនាយកសាលា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

អត្ថបទទាក់ទង