សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុនសែន ភ្នំដែក ខេត្តព្រះវិហារ ចូលរួមវគ្គអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”

សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុនសែន ភ្នំដែក ខេត្តព្រះវិហារ ចូលរួមវគ្គអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់” សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុនសែន ភ្នំដែក ខេត្តព្រះវិហារ ចូលរួមវគ្គអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”

ភ្នំដែក៖ សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុនសែន ភ្នំដែក ខេត្តព្រះវិហារ ចូលរួមវគ្គអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”ដែលរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

តាមការចាត់តាំង​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រុមការងារ​នៃ​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយឯកឧត្តម ជូ ហេង សមាជិក និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស បានចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់សិស្សានុសិស្ស ចំនួន៥១នាក់ នៅវិទ្យាល័យ ហ៊ុនសែន ភ្នំដែកស្រុករវៀង ខេត្តព្រះវិហារ នៅរសៀលថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដែលត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកនាយកសាលា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

 

អត្ថបទទាក់ទង