តំណាងសហគមន៍ប្រជាពលរដ្ឋឃុំតានីចូលរួមវគ្គអប់រំផ្សព្វផ្សាយអំពី«សិទ្ធិមនុស្ស និងច្បាប់»រៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ខេត្តកំពត៖ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំងលោកជំទាវ ឆាំ ម៉ារី អនុប្រធាន និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស ដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់តំណាងសហគមន៍ប្រជាពលរដ្ឋ ចំនួន៣៣នាក់ នៅសាលាឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត នៅរសៀលថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា។