ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះស៊ើបអង្កេតបណ្តឹងរបស់ជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានីភ្នំពេញ PJ
ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះស៊ើបអង្កេតបណ្តឹងរបស់ជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានីភ្នំពេញ PJ
រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ៦រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ ឯកឧត្តម ស៊ិន ប៊ុនធឿន សមាជិក គ.ស.ម.ក. ដឹកនាំក្រុមការងារ គ.ស.ម.ក. និងមេធាវីស្ម័គ្រចិត្តរបស់ គ.ស.ម.ក. ចុះធ្វើការស៊ើបអង្កេតករណីបណ្តឹងរបស់ជនជាប់ឃុំ ដែលបានដាក់ពាក្យបណ្ដឹងតាមរយៈប្រអប់បណ្ដឹងរបស់ គ.ស.ម.ក. ដែលមានទីតាំងស្ថិតនៅ មណ្ឌលអប់រំកែប្រែទី១(ម១) មណ្ឌលអប់រំកែប្រែទី២(ម២) និងពន្ឋនាគាររាជធានីភ្នំពេញ (PJ)។








