ប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវ​ ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវ​ ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវ​ ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
រាជធានីភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចាត់តាំង​ឯកឧត្តម ​វ៉ាន់ ច័ន្ទតារា សមាជិក​ គ.ស.ម.ក. ដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយស្តីពី “សិទ្ធិមនុស្ស និងច្បាប់” ដល់ប្រជាពលរដ្ឋចំនួន២៩នាក់ ស្រីចំនួន១៤នាក់​ នៅសង្កាត់វាលស្បូវ ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ នៅថ្ងៃពុធ ៧រោច​ ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ២៥៦៩ ដែលត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានកិច្ចសហការស្វាគមន៍យ៉ាងល្អពីសំណាក់​ លោកស្រីចៅសង្កាត់ សមាជិកក្រុមប្រឹក្សា ពូមីងបងប្អូនជាប្រជាពលរដ្ឋ ដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

អត្ថបទទាក់ទង