សិស្សានុសិស្សនៃវិទ្យាល័យចំរើនផល ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់» រៀបចំដោយក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

សិស្សានុសិស្សនៃវិទ្យាល័យចំរើនផល ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់» រៀបចំដោយក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សិស្សានុសិស្សនៃវិទ្យាល័យចំរើនផល ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់» រៀបចំដោយក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
រាជធានីភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) បានចាត់តាំង​ឯកឧត្តម​ អ៊ុំ​ ណារិន្ទ​ សមាជិក​ គ.ស.ម.ក. ដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់សិស្ស សរុបចំនួន១០៧នាក់(ស្រី៤៧នាក់) នៅវិទ្យាល័យចំរើនផល រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកនាយក គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

អត្ថបទទាក់ទង