ឯកឧត្តម ប៊ុត ផល្លា បាននាំយកអង្ករទៅប្រគល់ជូន ដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹម

ឯកឧត្តម ប៊ុត ផល្លា បាននាំយកអង្ករទៅប្រគល់ជូន ដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹម ឯកឧត្តម ប៊ុត ផល្លា បាននាំយកអង្ករទៅប្រគល់ជូន ដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹម

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃ អាទិត្យ៩រោច ខែភទ្របទ ឆ្នាំ ថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវថ្ងៃទី ៨ ខែ តុលា ឆ្នាំ២០២៣ វេលាម៉ោង ៣:០០នាទីរសៀល បានចាត់ ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក និងជាប្រធាននាយកដ្ឋានស៊ើបអង្កត បាននាំយកអង្ករចំនួន ១៥០គីឡូក្រាម ស្មើនឹង០៣បេ ទៅប្រគល់ជូន ដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕នេះជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ដែលការជួយឧបត្ថម្ភនេះគឺជាការជួយឧបត្ថម្ភជាប្រចាំ៕

IMG_5789

អត្ថបទទាក់ទង