ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះសម្របសម្រួលករណីបណ្តឹងរបស់ប្រជាពលរដ្ឋទំនាស់ដីធ្លីនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់
ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះសម្របសម្រួលករណីបណ្តឹងរបស់ប្រជាពលរដ្ឋទំនាស់ដីធ្លីនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់
ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះសម្របសម្រួលករណីបណ្តឹងរបស់ប្រជាពលរដ្ឋទំនាស់ដីធ្លីនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
==================
ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គ.ស.ម.ក. នៅថ្ងៃអង្គារ ៩ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានចាត់ ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក ប្រធាននាយកដ្ឋានស៊ើបអង្កេត តំណាងលោកជំទាវ ឆាំ ម៉ារី អនុប្រធាន គ.ស.ម.ក និង ជាអគ្គនាយិកា ដឹកនាំក្រុមការងារចុះស៊ើបអង្កេត ករណីបណ្តឹងរបស់ប្រជាពលរដ្ឋទំនាស់ដីធ្លីនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់៕








