ឯកឧត្តម ញ៉ែម ប៊ុនធឿន បានដឹកនាំក្រុមការងារគ.ស.ម.ក.ចុះទៅដល់ទីតាំង ជួបជាមួយប្រជាពលរដ្ឋ

ឯកឧត្តម ញ៉ែម ប៊ុនធឿន បានដឹកនាំក្រុមការងារគ.ស.ម.ក.ចុះទៅដល់ទីតាំង ជួបជាមួយប្រជាពលរដ្ឋ ឯកឧត្តម ញ៉ែម ប៊ុនធឿន បានដឹកនាំក្រុមការងារគ.ស.ម.ក.ចុះទៅដល់ទីតាំង ជួបជាមួយប្រជាពលរដ្ឋ
នៅថ្ងៃចន្ទ ១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០២៤ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណ:កម្មាធិការ សិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ញ៉ែម ប៊ុនធឿន សមាជិកគ.ស.ម.ក. និងជាអគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងបណ្ដឹង បានដឹកនាំក្រុមការងារគ.ស.ម.ក.ចុះទៅដល់ទីតាំង ជួបជាមួយប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។
ក្រុមការងារគ.ស.ម.ក. បានចុះជួបប្រជាពលរដ្ឋ និងបានសាកសួរព័ត៌មានឱ្យបានពិតប្រាកដ ពីសាមីបណ្តឹង និងចុះជួបជាមួយលោកមេឃុំ ព្រមទាំងលោកអភិបាលរងស្រុកអង្គរបូរី ពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋលើករណីនៃការបោកប្រាស់លុយតុងទីន៕

អត្ថបទទាក់ទង