សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំលើកទី៣៥ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា)

សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំលើកទី៣៥ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំលើកទី៣៥ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា)

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឆ្នាំ២០២២ នឹងរៀបចំកិច្ចប្រជុំលើកទី៣៥ របស់អាយឆា តាម ប្រព័ន្ធវីដេអូ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែ មិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាតំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានអាយឆាឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាង អាយឆានៃប្រទេសសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន។

កិច្ចប្រជុំលើកទី៣៥នេះ នឹងពិនិត្យ ពិភាក្សា និងអាចអនុម័តទៅលើឯកសារជាច្រើន រួមមាន ដូចជា របាយការណ៍/កំណត់ហេតុនៃកិច្ចប្រជុំ និងសកម្មភាពនានាដែលបានរៀបចំធ្វើនាពេលកន្លង មក, វឌ្ឍនភាពនៃកម្មវិធីនានាដែលមិនទាន់បានអនុវត្តនិងរបាយការណ៍នៃកម្មវិធីដែលបានអនុវត្តរួច ហើយ, ឯកសារទស្សនទានស្ដីពីកម្មវិធី/សកម្មភាពអាទិភាពរបស់អាយឆាដែលគ្រោងនឹងអនុវត្តក្នុង ឆ្នាំ២០២២, ជាពិសេស ឯកសារសំខាន់ចំនួនបី ដែលត្រៀមសម្រាប់កិច្ចជំនួបប្រចាំឆ្នាំជាមួយរដ្ឋមន្តី ការបរទេសអាស៊ាននាដើមខែសីហា ឆ្នាំ២០២២នេះ គឺ៖

១. របាយការណ៍ឆ្នាំ២០២២របស់អាយឆា

២. សេចក្តីថ្លែងការណ៍របស់ប្រធានអាយឆាទៅកាន់រដ្ឋមន្ត្រីការបរទេសអាស៊ាន

និង ៣. កម្មវិធីកម្ម វិធី/សកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២៣។

ក្រៅពីនេះ នៅក្នុងកិច្ចប្រជុំលើកទី៣៥ ក៏នឹងមាន កិច្ចជំនួបដាច់ដោយឡែកចំនួន២ រវាងអាយឆាជាមួយគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) និងជាមួយវេទិកានៃស្ថានប័នសិទ្ធិមនុស្សជាតិអាស៊ាន (SEANF) រួមទាំងការពិភាក្សាទៅ លើបញ្ហាផ្សេងៗមួយចំនួនទៀត។

សេចក្ដីដូចបានគោរពជម្រាបជូនខាងលើនេះ សូមសាធារណជន និងបណ្ដាញសារព័ត៌មាន ទាំងអស់ជ្រាបជាព័ត៌មាន៕

អត្ថបទទាក់ទង