ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង​ អញ្ជើញជាអធិបតីបើក “កម្មវិធីអបអរសាទរខួប១០ឆ្នាំ នៃសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) និងសេចក្ដីថ្លែងការណ៍ភ្នំពេញស្ដីពីការអនុម័តសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង​ អញ្ជើញជាអធិបតីបើក “កម្មវិធីអបអរសាទរខួប១០ឆ្នាំ នៃសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) និងសេចក្ដីថ្លែងការណ៍ភ្នំពេញស្ដីពីការអនុម័តសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង​ អញ្ជើញជាអធិបតីបើក “កម្មវិធីអបអរសាទរខួប១០ឆ្នាំ នៃសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) និងសេចក្ដីថ្លែងការណ៍ភ្នំពេញស្ដីពីការអនុម័តសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន

ថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញជាអធិបតីបើក “កម្មវិធីអបអរសាទរខួប១០ឆ្នាំ នៃសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) និងសេចក្ដីថ្លែងការណ៍ភ្នំពេញស្ដីពីការអនុម័តសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន” ប្រព្រឹត្តទៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប។

រយៈពេលបីឆ្នាំបន្ទាប់ពីការបង្កើតអាយឆានៅឆ្នាំ២០០៩ អាយឆាសម្រេចបានសមិទ្ធផលរួមដ៏សំខាន់មួយ គឺបានបង្កើតក្របខ័ណ្ឌលិខិតុបករណ៍សម្រាប់កិច្ចសហប្រតិបត្តិការសិទ្ធិមនុស្សក្នុងតំបន់ ដែលហៅថា “សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញស្តីពីការអនុម័តសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន” នៅឆ្នាំ២០១២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នារាជធានីភ្នំពេញ។

ការអនុម័តសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញស្តីពីការអនុម័តសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន គឺជាការឆ្លុះបញ្ចាំងពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្ស។ ក្នុងរយៈពេល១ទសវត្សរ៍នេះ អាយឆាបានរៀបចំសកម្មភាពនិងកម្មវិធីជាច្រើន ដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន និងបានបញ្រ្ជាបសិទ្ធិមនុស្សចូលទៅក្នុងសសរស្តម្ភទាំងបីរបស់អាស៊ាន រួមមានសិទ្ធិស្រី្ត សិទ្ធិកុមារ សិទ្ធិទទួលបានការអប់រំ សិទ្ធិជនមានពិការភាព ជាដើម។

កម្មវិធីនៃការប្រារព្ធខួប១០ឆ្នាំនេះ ជាវេទិកាដែលប្រមូលផ្តុំភាគីពាក់ព័ន្ធ រួមមាន តំណាងអាយឆានៃបណ្ដាប្រទេសអាស៊ានទាំង១០ ស្ថាប័នពាក់ព័ន្ធទាំងឡាយរបស់អាស៊ាន ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ តំណាងស្ថាប័នជាតិសិទ្ធិមនុស្សនៃប្រទេសសមាជិកអាស៊ាន និងតំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ផងដែរ ដើម្បីចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ ឧត្តមានុវត្តន៍ និងបញ្ហាប្រឈមផ្សេងៗ ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងគ្នា ក្នុងការអនុវត្តការលើកកម្ពស់និងការការពារសិទ្ធិមនុស្សសម្រាប់ផលប្រយោជន៍រួមរបស់ប្រជាជាតិអាស៊ាន៕

អត្ថបទទាក់ទង