ឯកឧត្តម កែវ រ៉េមី ជួបពិភាក្សាការងារ​ជាមួយលោកជំទាវ Professor Dato’ Dr. Aishah Bidin

នៅព្រឹកថ្ងៃអាទិត្យ៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីដឹកនាំកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានអាយឆាឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ លោកជំទាវ Professor Dato’ Dr. Aishah Bidin ប្រតិភូតំណាងអាយឆាម៉ាឡេស៊ី ផងដែរ។

អត្ថបទទាក់ទង