ឯកឧត្តម កែវ រ៉េមី ជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកុមារកំព្រា

ឯកឧត្តម កែវ រ៉េមី ជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកុមារកំព្រា ឯកឧត្តម កែវ រ៉េមី ជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកុមារកំព្រា
នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកុមារកំព្រា ដែលកំពុងស្នាក់នៅអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា និងសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្ត្រីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ការចុះមកនេះ ក្នុងគោលបំណងដើម្បីសំណេះសំណាល សួរសុខទុក្ខ ពិនិត្យមើលអំពីស្ថានភាពនៃការរស់នៅជាក់ស្តែងរបស់កុមារដែលកំពុងស្នាក់នៅក្នុងអង្គការ និងសមាគមនេះ។ ក្នុងនោះ គ.ស.ម.ក. ក៏បាននាំយកថវិកា ឱសថ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់អង្គការ និងសមាគមសម្រាប់ប្រើប្រាស់តាមជាក់ស្តែង។ ជាមួយគ្នានេះ គ.ស.ម.ក. នឹងនៅតែបន្តជួយឧបត្ថម្ភដល់អង្គការនិងសមាគមតទៅទៀត។
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រីក៏បានធ្វើ្វការកោតសរសើរដល់លោកស្រីប្រធានអង្គការ និងលោកប្រធានសមាគម ព្រមទាំងបុគ្គលិកទាំងអស់ ដែលបានប្រឹងប្រែង លះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា និងថវិកា ក្នុងការគ្រប់គ្រង ចិញ្ចឹមបីបាច់ មើលថែ បង្ហាត់បង្រៀន និងផ្តល់ការអប់រំដល់កុមារបានយ៉ាងល្អ។
ជាកិច្ចបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើការថ្លែងអំណរគុណដល់អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មន្ទីរសង្គមកិច្ចខេត្តកណ្តាល កាកបាទក្រហមកម្ពូជា និងសប្បុរសជន ដែលបានជួយឧបត្ថម្ភដល់អង្គការ និងសមាគមនាពេលកន្លងមក ព្រមទាំងអំពាវនាវឲ្យមានការចូលរួមបន្ថែមទៀតពីសំណាក់សប្បុរសជនដទៃទៀតផងដែរ៕

អត្ថបទទាក់ទង