ប្រជាពលរដ្ឋនៅសាលាឃុំចំបក់ ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ប្រជាពលរដ្ឋនៅសាលាឃុំចំបក់ ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រជាពលរដ្ឋនៅសាលាឃុំចំបក់ ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ប្រជាពលរដ្ឋនៅសាលាឃុំចំបក់ ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
=================
ខេត្តតាកែវ ៖ ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចាត់តាំងឯកឧត្តម វ៉ាន់ ច័ន្ទតារា សមាជិក គ.ស.ម.ក. ដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់ប្រជាពលរដ្ឋចំនួន៣៣នាក់ ស្រីចំនួន៧នាក់ នៅសាលាឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ២៥៧០ ដែលត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ប្រធានបទអប់រំផ្សព្វផ្សាយមានចំនួនបីគឺ ១.យន្តការការពារសិទ្ធិមនុស្សនៅកម្ពុជា ២.សិទ្ធិនិងកាតព្វកិច្ចពលរដ្ឋ និង៣.សិទ្ធិ សេរីភាព និងច្បាប់។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានកិច្ចសហការស្វាគមន៍យ៉ាងល្អពីសំណាក់ថ្នាក់ដឹកនាំ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីលោកអភិបាលស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សា ពូមីងបងប្អូនជាប្រជាពលរដ្ឋ ដែលញ៊ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

អត្ថបទទាក់ទង