កិច្ចប្រជុំរវាងគ.ស.ម.ក. ជាមួយតំណាងរងនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា (OHCHR)

កិច្ចប្រជុំរវាងគ.ស.ម.ក. ជាមួយតំណាងរងនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា (OHCHR) កិច្ចប្រជុំរវាងគ.ស.ម.ក. ជាមួយតំណាងរងនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា (OHCHR)

នារសៀលថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) មានរៀបចំកិច្ចប្រជុំមួយរវាងក្រុមការងារ គ.ស.ម.ក. ដឹកនាំដោយឯកឧត្តម អ៉ិត រ៉ាឌី អនុប្រធាន គ.ស.ម.ក. និងលោក Benjamin Moreau តំណាងរងនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា (OHCHR) ដើម្បីត្រៀមសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយសេចក្ដីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្ដ។ បន្ថែមលើនេះ កិច្ចប្រជុំក៏បានពិភាក្សាទៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើប្រធានបទផ្សេងៗទៀតរវាងស្ថាប័នទាំងពីរ ពាក់ព័ន្ធនឹងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា៕

 

អត្ថបទទាក់ទង